ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សប្តាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី៣ ខែកុម្ភៈ កម្ពុជាទទួលបានទេសចរជាង ៣៦ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង ៤៦ ៤៥៣នាក់ ខណៈគោលដៅទេសចរណ៍សំខាន់ចំនួន ៨ខេត្ត-ក្រុង។

របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ៣៦០ ១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣ ៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៤៦ ៤៥៣នាក់។

ទន្ទឹមនោះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេចំនួន ៧២ ០៥៦នាក់។

ក្រសួងទេសចរណ៍កត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង ៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ម៉ឺននាក់។

គួរឱ្យដឹងដែរថា ការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ កំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ ខណៈរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ ដោយអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប ១២០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក