ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កងទ័ពជើងគោកកម្ពុជាថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថដល់ព្រះមហាក្សត្រ

ភ្នំពេញ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោកទណ្ឌិត សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះមហាក្សត្រខ្មែរម្តងហើយម្តងទៀត។

កងទ័ពជើងគោក បានចាត់ទុកការប្រមាថរបស់លោក សម រង្ស៊ី គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ បំផុតលើរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។

កងទ័ពជើងគោក សូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រកម្ពុជាជានិច្ចនិរន្តរ៍។

កងទ័ពជើងគោកកម្ពុជាបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក បើកាលណាក្រុមនេះជាន់ដីកម្ពុជា។ ជាមួយគ្នានេះ កងទ័ពជើងគោកកម្ពុជាបានស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក