ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តចិនមួយចំនួនឱ្យច្បាប់សំរាកមានប្រាក់ឈ្នួលសម្រាប់អ្នករៀបការរហូតដល់ ៣០ថ្ងៃ

ចិន៖ បណ្តាខេត្តមួយចំនួននៅប្រទេសចិនបានផ្តល់ឱ្យគូស្វាមីភរិយាថ្មោងថ្មីនូវប្រាក់បៀវត្សពេញចំនួន ៣០ថ្ងៃនៃច្បាប់ឈប់សំរាករៀបអាពាហ៍ពិពាហ៍ ដែលជាផ្នែកមួយនៃការលើកទឹកចិត្ត និងជំរុញឱ្យគូស្នេហ៍ថ្មោងថ្មីក្នុងការយកកូន ក្នុងការជំរុញអត្រាកំណើតដែលជាផ្នែកមួយនៃគោលនយោបាយរបស់បក្សកុម្មុយនីសចិន។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីសុខភាពសាធារណៈរបស់ចិនបានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ។ 

បច្ចុប្បន្ននេះ ការអនុញ្ញាតច្បាប់ឈប់សំរាកដោយមានប្រាក់ឈ្នួលសម្រាប់ការរៀបអាពាហ៍ពិពាហ៍តិចបំុផុតមានរយៈពេល ៣ថ្ងៃ ប៉ុន្តែខេត្តនានាអាចកំណត់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែមទៀតចាប់តាំងពីខែកុម្ភៈមក។ ជាក់ស្តែង ខេត្ត Gansu នៅភាគពាយព្យប្រទេស រួមជាមួយខេត្តផលិតធ្យូងថ្មដ៏ធំគឺខេត្ត Shanxi ផ្តល់ការអនុញ្ញាតច្បាប់ឈប់សំរាកដោយមានប្រាក់ឈ្នួលសម្រាប់ការរៀបអាពាហ៍ពិពាហ៍រយៈពេលដល់ទៅ ៣០ថ្ងៃ ខណៈទីក្រុង Shanghai ផ្តល់ការអនុញ្ញាតច្បាប់ឈប់សំរាកដោយមានប្រាក់ឈ្នួលសម្រាប់ការរៀបអាពាហ៍ពិពាហ៍រយៈពេលដល់ទៅ ១០ថ្ងៃ ​និងដោយឡែកខេត្ត Sichuan ផ្តល់ឱ្យត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ 

លោក Yang Haiyang ព្រឹទ្ធបុរសនៃវិទ្យាស្ថានអភិវឌ្ឍន៍ស្រាវជ្រាវសង្គម នៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចភាគពាយព្យរបស់ចិនបានថ្លែងថា៖ "ការពន្យារពេលអនុញ្ញាតច្បាប់ឈប់សំរាកអាពាហ៍ពិពាហ៍គឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការបង្កើនអត្រាកំណើត។ វិធីសាស្រ្តនេះគួរតែត្រូវបានអនុវត្តនៅតាមបណ្តាខេត្ត ឬទីក្រុងដែលមានអត្រាកំណើតទាប ឬតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់យឺត"។ 

គួរបញ្ជាក់ថា ប្រទេសចិន បានធ្លាក់ចុះនូវចំនួនប្រជាជនរបស់ខ្លួនជាលើកដំបូងបង្អស់ក្នុងរយៈពេល ៦ទសវត្សចុងក្រោយដែលជាចំណុចរបត់មួយដែលត្រូវបានគេរំពឹងថានឹងបង្ហាញពីការចាប់ផ្តើមនៃការធ្លាក់ចុះរយៈពេលវែងនូវអត្រាប្រជាជនរបស់ខ្លួន។ ឆ្នាំមុនចិនមានអត្រាកំណើតទាបបំផុតរបស់ខ្លួន ដោយអត្រាកំណើតមានត្រឹម ៦,៧៧ទារកប៉ុណ្ណោះក្នុងចំណោមប្រជាជន ១,០០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក