ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ផ្ញើរលិខិតជូនពរសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបកំណើត

ភ្នំពេញ៖ រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បានផ្ញើរលិខិតជូនពរសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ របស់សម្តេច។

ក្នុងលិខិតនោះលោកស្រី ម៉ែន សំអន បានសម្ដែងនូវសេចក្តីគោរពចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យមនុស្សធម៌ និងបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនិងកុមារ ក៏ដូចជាបានធ្វើឱ្យប្រជាជនកម្ពុជា ទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ។

លោកស្រីបន្ថែមថា៖ «យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ ថែរក្សា សម្ដេចធម្មវិសុទ្ធវង្សា និងសម្ដេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

គួរឱ្យដឹងដែរថាសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នឹងចម្រើនជន្មាយុគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក