ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោស្នើភាគីបារាំងបន្តវិនិយោគលើវិស័យអាទិភាព ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើ និងលើកទឹកចិត្តឱ្យភាគីបារាំងបន្តវិនិយោគលើវិស័យអាទិភាព ជាពិសេសវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាកំពុងតែខ្វះខាតម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវសម្រាប់ទិញ និងកែច្នៃសម្រាប់នាំចេញអង្ករទៅទីផ្សារបរទេស។

សម្តេចតេជោបានលើកសំណើនេះនៅក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) លោក រ៉េមី រីយូ (Rémy Rioux) នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ជំនួយការផ្ទាល់សម្តេចតេជោ លោក អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា សម្តេចបានស្នើឱ្យអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) លោក រ៉េមី រីយូ បន្តជួយដល់កម្ពុជាលើវិស័យអាទិភាពដែលបារំាងកំពុងតែជួយកម្ពុជាស្រាប់នោះការអភិវឌ្ឍន៍វិស័យធនធានមនុស្ស វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ និងរថភ្លើង។ ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម។

ជាមួយគ្នានេះដែរ សម្តេចក៏បានជម្រាបជូនទៅ លោក រ៉េមី រីយូ អំពីគោលនយោបាយកសិកម្ម ដែលក្នុងនោះមានការជំរុញការកែច្នៃស្រូវសម្រាប់ការនាំចេញ។ ពាក់ព័ន្ធនឹងចំណុចនេះសម្តេចតេជោបានជម្រាបជូនលោក រ៉េមី រីយូ អំពីចំណុចខ្វះខាតម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវសម្រាប់ទិញ និងកែច្នៃ និងនាំចេញអង្ករចេញពីកម្ពុជា។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីរបស់សម្តេចតេជោមកបញ្ជាក់ដូច្នេះថា៖«ច្បាប់វិនិយោគនៅកម្ពុជាមានអនុគ្រោះខ្លាំងនោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេស មកវិនិយោគ ១០០ភាគរយនៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយបណ្ណបរទេសសម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ»។

ជាការឆ្លើយតប លោកអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) លោក រ៉េមី រីយូ បានបញ្ជាក់ថា លោកបានកត់ត្រាទុកលើរាល់អ្វីដែលសម្តេចតេជោបានចង្អុលបង្ហាញ ហើយលោកនឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានជម្រាបជូនសម្តេចតេជោ អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជា ជាមួយនឹងការជួយកម្ពុជា លើបណ្តោយអគ្គិសនីសម្រាប់អគ្គិសនីកកើតឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក