លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ឃាត់ខ្លួនបុរសម្នាក់ដែលប្រើគ្រឿងញៀន និងដុតផ្ទះខ្លួនឯងចោល ទុកឱ្យប្រពន្ធនិងកូនគ្មានទីជម្រក

បន្ទាយមានជ័យ៖ ដោយសារឥទ្ធិពលនៃគ្រឿងញៀនបានជំរុញឱ្យបុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ដោយទុកឱ្យប្រពន្ធនឹងកូនគ្មានទីជម្រកស្នាក់នៅ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥:០៥នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

អធិការនគរបាលស្រុកភ្នំស្រុក លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក បានឱ្យដឹងថា ជនបង្កជាប្តីឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ ៣៣ឆ្នាំ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនបង្កបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ធ្វើអំពីឈើ ២ខ្នង ប្រកស័ង្កសី ជញ្ជាំងក្តារ ដែលមានទំហំទំហំ ៧មx៩ម បណ្តាលឱ្យឆេះទាំងស្រុង រួមទាំងសម្ភារៈ នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់។

លោកអធិការស្រុកបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីអគ្គិភ័យនេះ លោកបានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ តែដោយសារផ្លូវតូចចង្អៀតរថយន្តមិនអាចចូលទៅមិនដល់ មួយវិញទៀតផ្ទះឆេះគឺនៅដាច់ស្រយាលពីអ្នកភូមិ ទើបមិនអាចជួយអន្តរាគមន៍ទាន់ពេលវេលា។

ចំណែកជនបង្កក្រោយពីដុតផ្ទះខ្លួនរួច បាននាំកូនប្រុសទាំង ២នាក់រត់គេចខ្លួនចូលក្នុងព្រៃជាមួយ តែត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ យកមកធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀនឃើញថាវិជ្ជមាន។

បច្ចុប្បន្នកំកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក