ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬជិតអស់សុពលភាព ប្រញាប់រួសរាន់ទៅធ្វើថ្មីទៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ រួសរាន់មកបំពេញបែបបទសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនៅតាមបណ្ដាទីតាំងដែលបានកំណត់។

អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពរយៈពេល ១០ឆ្នាំ ឬជិតផុតកាលកំណត់ អាចទៅស្នើសុំធ្វើថ្មី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។ នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬក៏នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបស៊ីអនម៉ល២ (Aeon Mall II)។

មុនមកទីតាំងខាងលើនេះ ពលរដ្ឋត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ (និងឯកសារសំអាងផ្សេងៗ ក្នុងករណីមានការកែតម្រូវទិន្នន័យ)។

គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរចំនួន ១៧២៧ ០៩៤នាក់ ត្រូវអស់សុពលភាព គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ៦៩៤ ១៤២នាក់ បានទៅបំពេញបែបបទស្នើសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួចហើយ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអំពាវនាវឱ្យពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាព និងជិតអស់សុពលភាពទៅធ្វើអត្តញ្ញាណប័ណ្ណថ្មី ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនេះ គឺពុំតម្រូវឱ្យមានការបង់ថ្លៃឡើយ។ ពលរដ្ឋបើមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទង ទៅកាន់លេខ៖ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក