ភ្នំពេញ៖ នៅវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី២១ ខែកុម្ភៈ មានអគ្គិភ័យឆាបឆេះព្រៃមួយកន្លែង ដែលបង្កឡើងដោយសារការដុតសំរាម ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿង ខណៈប្រជាពលរដ្ឋនៅតំបន់នោះកំពុងនាំគ្នាយកទឹកបាញ់ពន្លត់ដើម្បីទប់ស្កាត់កុំឱ្យភ្លើងរាលដាលឆេះដល់ផ្ទះរបស់ពួកគេ។
តាមប្រភពបឋមពីប្រជាពលរដ្ឋនៅតំបន់នោះ ភ្លើងឆេះព្រៃមួយកន្លែងនេះ គឺបង្កឡើងដោយសារការដុតសំរាម រួចរាលដាលឆេះព្រៃ បង្កើតបានជាផ្សែងខ្មួលខ្មាញ់៕