វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តៃវ៉ាន់ លើកលែងកាតព្វកិច្ចពាក់ម៉ាស់ក្នុងទីកន្លែងបិទជិត

កោះតៃវ៉ាន់៖ រយៈពេល ៣ឆ្នាំក្រោយពេលដែលពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិសកលកូវីដ-១៩ កោះតៃវ៉ាន់បានប្រកាសថាពលរដ្ឋរបស់ខ្លួនទាំងអស់ពុំចាំបាច់មានកាតព្វកិច្ចពាក់ម៉ាស់ក្នុងទីកន្លែងបិទជិតទៀតឡើយ ដោយនៅតែមានការហាមឃាត់ក្នុងកន្លែងសំខាន់ៗមួយចំនួនប៉ុណ្ណោះ។

ចំពោះការហាមឃាត់មួយចំនួនដែលនៅតែបន្តរួមមានដូចជា ការតម្រូវឱ្យនៅតែពាក់ម៉ាស់នៅមន្ទីរពេទ្យ ឬវិទ្យាស្ថានវេជ្ជសាស្រ្ត រួមទាំងមធ្យោបាយធ្វើដំណើរសាធារណៈ។ នេះបើយោងតាមមជ្ឈមណ្ឌលកណ្តាលនៃការបង្ការរោគរាតត្បាតរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈម្សិលមិញនេះ​ ដែលមានន័យថាពលរដ្ឋពុំចាំបាច់ពាក់ម៉ាស់នៅតាមទីកន្លែងនានាដូចជាភោជនីយដ្ឋាន ផ្សារទំនើប និងការិយាល័យជាដើម។

ដោយឡែក ចំពោះសាលារៀននឹងត្រូវបន្ធូរបន្ថយកាតព្វកិច្ចពាក់ម៉ាស់ចាប់ពីខែមីនានេះ ដែលវិធានការនេះកំពុងត្រូវបានលើកលែង និងបន្ធូរបន្ថយជាពីរដំណាក់កាល។ បើទោះបីជាមានការប្រកាសលើកលែងពីរដ្ឋាភិបាលក៏ដោយ ក៏គេនៅតែសង្កេតឃើញថាតាមបណ្តាដងផ្លូវសាធារណៈ អគារការិយាល័យ និងនៅតាមបណ្តាហាងលក់ទំនិញនានាក៏ប្រជាពលរដ្ឋនៅតែបន្តពាក់ម៉ាស់ជាធម្មតាដដែល។ 

គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅ តៃវ៉ាន់បានប្រកាសពីការបញ្ចប់ការតម្រូវឱ្យប្រជាជនពាក់ម៉ាស់នៅទីកន្លែងសាធារណៈ ក្រោយពីការដាក់ចេញនូវកាតព្វកិច្ចជាង ៣ឆ្នាំ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក