ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្លិប Manchester United ប្រកាសដំឡើងថ្លៃសំបុត្រទស្សនា ក្រោយខកខាន ១១រដូវកាល

អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester United ​បានប្រកាសដំឡើងថ្លៃសំបុត្រទស្សនាក្នុងមួយរដូវកាលសម្រាប់មនុស្សពេញវ័យ ក្នុងចំនួន ៥ភាគរយនៃតម្លៃដើមចាប់ពីរដូវកាលបន្ទាប់ ខណៈដែលក្លិបមិនបានដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតចំនួន ១១រដូវកាលកន្លងមកហើយ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្លិបកាលពីថ្ងៃចន្ទ។  

ការប្រកាសដំឡើងថ្លៃសំបុត្រនេះត្រូវបានក្លិបអះអាងថាដោយសារតែការចំណាយសម្រាប់រៀបចំការប្រកួតនីមួយៗមានការកើនឡើង ដែលការកើនឡើងនេះមានទំហំប្រមាណ ៤០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ និងកើនឡើងការចំណាយរហូតដល់ ១១ភាគរយត្រឹមរយៈពេល ១២ខែប៉ុណ្ណោះ។ 

ក្នុងសេចក្តីប្រកាសផ្លូវការក្លិបបានបញ្ជាក់ថា ការកើនឡើងតិចតួចនៃតម្លៃសំបុត្រសម្រាប់រដូវកាល ២០២៣/២៤ ខាងមុខនេះគឺមានភាពចាំបាច់ដើម្បីឱ្យក្លឹបដំណើរការលើមូលដ្ឋានប្រកបដោយនិរន្តរភាព។ ក្លិបបានព្យាយាមរក្សាការកើនឡើងតម្លៃយ៉ាងល្អឱ្យស្ថិតនៅក្រោមអត្រាអតិផរណាបច្ចុប្បន្ន ទាំងតម្លៃសំបុត្រទស្សនាការប្រកួតនៅ Old Trafford រួមជាមួយនឹងតម្លៃអាហារ និងភេសជ្ជៈក្នុងថ្ងៃប្រកួត នឹងបន្តស្ថិតក្នុងកម្រិតតម្លៃសមរម្យបំផុតមួយ បើប្រៀបធៀបជាមួយក្លិបនៅក្នុងក្របខណ្ឌ Premier League ផ្សេងទៀត។

បន្ថែមពីលើនេះ ក្លិបបានប្រកាសថាក្លិបនឹងនៅតែបន្តរក្សាតម្លៃដដែលសម្រាប់សំបុត្រទស្សនាការប្រកួតរបស់អ្នកគាំទ្រដែលមានវ័យក្រោម១៦ឆ្នាំ និងតម្លៃសំបុត្រសម្រាប់កុមារ និងដោយឡែកក៏មានការបញ្ចុះតម្លៃចំនួន ៥០ភាគរយសម្រាប់ទស្សនិកជនដែលមានអាយុលើសពី ៦៥ឆ្នាំ។ បច្ចុប្បន្នក្លិប Manchester United ដែលកំពុងកាន់កាប់ដោយគ្រួសារមហាសេដ្ឋីអាមេរិកត្រកូល Glazer កំពុងតែត្រូវបានដេញថ្លៃដោយមហាសេដ្ឋី Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS ដ៏ធំរបស់ចក្រភពអង់គ្លេស ក៏ដូចជាសំណើពីមហាសេដ្ឋីកាតា លោក Sheikh Jassim Bin Hamad Al Thani ជាកូនប្រុសអតីតនាយករដ្ឋមន្រ្តីកាតា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក