ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

អាមេរិកផ្តល់ជំនួយជាអាវុធតម្លៃ ៥០០លានដុល្លារក្នុងដំណើរទស្សនកិច្ចលោក Biden នៅអ៊ុយក្រែន

អ៊ុយក្រែន៖ ប្រធានាធិបតីអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង គៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដែលដំណើរទស្សនកិច្ចនេះធ្វើឡើងដោយសម្ងាត់ និងតឹងរ៉ឹងបំផុត ហើយក្នុងដំណើរទស្សនកិច្ចនេះដែរ លោក Biden សន្យាថានឹងផ្តល់ជំនួយជាអាវុធក្នុងតម្លៃប្រមាណ ៥០០លានដុល្លារអាមេរិក និងការលើកទឹកចិត្តអ៊ុយក្រែន ចំពេលដែលជិតខិតដល់ខួបមួយឆ្នាំនៃការឈ្លានពានពីរុស្សីទៅលើអ៊ុយក្រែន។

សំឡេងស៊ីរ៉ែនប្រកាសអាសន្នផ្លូវអាកាសបានបន្លឺឡើងពាសពេញក្រុង Kyiv ចំពេលដែលវត្តមានលោកប្រធានាធិបតីអាមេរិក Joe Biden ធ្វើដំណើរអមដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អាមេរិកចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនកើតមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ 

នៅក្នុងវិមាន Mariinsky នៃប្រធានាធិបតីអ៊ុយក្រែន លោក Joe Biden បានថ្លែងថា៖ "រយៈពេលមួយជិតមួយឆ្នាំបានកន្លងផុត! ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន និងប្រជាធិបតេយ្យ នៅតែឈរយ៉ាងរឹងមាំ"។ លោកបន្តថា៖ "ប្រធានាធិបតីរុស្សី លោក Putin យល់ថា អ៊ុយក្រែនជាប្រទេសទន់ខ្សោយ ហើយប្រទេសលោកខាងលិចបែកខ្ញែក ព្រមទាំងគិតថា រុស្សីអាចយកឈ្នះបានពួកយើងបាន ប៉ុន្តែផ្ទុយទៅវិញផែនការនៃសង្គ្រាមរបស់លោកពូទីនកំពុងបរាជ័យ"

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Joe Biden ត្រូវបានរៀបចំឡើងយ៉ាងសម្ងាត់ និងតឹងរ៉ឹងខ្លាំងបំផុត។ លោក Biden បានចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅព្រឹកព្រលឹមថ្ងៃអាទិត្យនៅក្នុងយន្តហោះមួយដែលបានចតដោយប្រយ័ត្នប្រយែងក្នុងកន្លែងដែលមានសុវត្ថិភាពខ្ពស់បំផុត និងបានចុះចតនៅក្នុងប្រទេសប៉ូឡូញនៅល្ងាចថ្ងៃអាទិត្យ។ លោកបានបន្តដំណើរដោយរថភ្លើងមួយខ្សែដែលមានការការពារខ្ពស់បំផុត និងបានមកដល់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក