លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋ Oregon សហរដ្ឋអាមេរិក កំពុងរងគ្រោះដោយភ្លើងឆេះព្រៃជាង ១២ម៉ឺនហិចតា

សហរដ្ឋអាមេរិក៖ រដ្ឋ Oregon សហរដ្ឋអាមេរិក កំពុងបន្តរងគ្រោះដោយហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំបំផុតមួយ ដែលបណ្តាលឱ្យឆាបឆេះព្រៃប្រមាណជាង ១២ម៉ឺនហិកតា ព្រមទាំងនាំឱ្យមានការជម្លៀសចេញមនុស្សរាប់ពាន់នាក់ផ្សេងទៀត។

បច្ចុប្បន្ននេះ មានក្រុមពន្លត់អគ្គិភ័យប្រមាណជាង ២,០០០នាក់កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ដែលកំពុងបន្តកើតមាន ដែលហេតុការណ៍នេះត្រូវបានគេហៅថា Bootleg Fire ចាត់ទុកថាជាអគ្គិភ័យដែលធំជាងគេមួយក្នុងប្រវត្តិសាស្រ្តនៃរដ្ឋ Oregon។

តាមពិតទៅ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ០៦ ខែកក្កដាមកម្ល៉េះ ដែលទំហំខូចខាតបណ្តាលមកពីការឆាបឆេះនេះមានទំហំធំជាងទីក្រុង Los Angeles ទាំងមូលទៅទៀត។ គួរឱ្យដឹងថា នេះគឺជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍ភ្លើងឆេះព្រៃធំៗប្រមាណជា ៨០ ទូទាំងរដ្ឋចំនួន ១៣ នៃសហរដ្ឋអាមេរិក ដែលបណ្តាលមកពីបញ្ហារលកកំដៅខ្ពស់ និងការធ្លាក់ខ្យល់ច្រើន។

មកដល់បច្ចុប្បន្ននេះ មានជនរងគ្រោះប្រមាណជាង ២,០០០នាក់ត្រូវបានគេជម្លៀសចេញពីទីលំនៅរបស់ខ្លួន ខណៈផ្ទះ និងអគារយ៉ាងហោចណាស់ ១៦០ខ្នងត្រូវបានបំផ្លាញក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Oregon នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក