ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃបង្កើតភូមិថ្មីចំនួន៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួននៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។

សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុងកំពង់ចាម នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀត គឺភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម និងភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ស្រុកកោះសូទិន នឹងមានភូមិថ្មីចំនួន១ គឺ ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្រុកកងមាស នឹងមានភូមិថ្មីចំនួន៨ បន្ថែមទៀត គឺភូមិបឹងត្រាវត្បូង និងភូមិបឹងត្រាវជើង ដែលបំបែកចេញពីភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច ដែលបំបែកចេញពីភូមិព្រែកគ្រួស នៃឃុំសូរគង ស្រុកកងមាស។

ភូមិទួលបីទី១ និងភូមិទួលបីទី២ ដែលបំបែកចេញពីភូមិទួលបី នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិពោធិ៍មានជ័យ ដោយបំបែកចេញពីភូមិរាយប៉ាយលើ។ បង្កើតភូមិរាយប៉ាយកណ្តាល ដោយបំបែកចេញពីភូមិរាយប៉ាយក្រោម នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

ស្រុកបាធាយ នឹងមានភូមិថ្មីចំនួន៩ បន្ថែមទៀត គឺភូមិភ្នំវិហារ ដោយបំបែកចេញពីភូមិបឹងវែង នៃឃុំតាំងក្រសាំង ស្រុកបាធាយ។ ភូមិស្រះតាប៉ែន ដោយបំបែកចេញពីភូមិជើងព្រៃ នៃឃុំជើងព្រៃ ស្រុកបាធាយ។ ភូមិត្រពាំងចក ដោយបំបែកចេញពីភូមិកប៉ាល់ នៃឃុំសណ្ដែក ស្រុកបាធាយ។ ភូមិបន្ទាយចាស់ ដោយបំបែកចេញពីភូមិពោធិស្ទៀង នៃឃុំសណ្ដែក ស្រុកបាធាយ។

ភូមិកកោះ ដោយបំបែកចេញពីភូមិស្វាយព្រៃ នៃឃុំសណ្ដែក ស្រុកបាធាយ។ ភូមិជុំម្សៅ ដោយបំបែកចេញពីភូមិតាំងជ្រៃ នៃឃុំសណ្តែក ស្រុកបាធាយ។ ភូមិតាពន់ និងភូមិត្រពាំងថ្លា ដោយបំបែកចេញពីភូមិសំបូរ នៃឃុំសំបូរ ស្រុកបាធាយ។ ភូមិផ្សារផ្អាវ ដោយបំបែកចេញពីភូមិផ្អាវ នៃឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

សម្រាប់ស្រុកស្ទឹងត្រង់ នឹងមានភូមិថ្មីចំនួន៨ គឺភូមិល្វា១ និងភូមិល្វា២ ដែលបំបែកចេញពីភូមិល្វា នៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ ភូមិបែកអន្លូង១ និងភូមិបែកអន្លូង២ ដោយបំបែកចេញពីភូមិបែកអន្លូង នៃឃុំអារក្សត្នោត។ ភូមិព្រែកបាក់១ និងភូមិព្រែកបាក់២ ដោយបំបែកចេញពីភូមិព្រែកបាក់ នៃឃុំព្រែកបាក់។ ភូមិបឹងដែង១ និងភូមិបឹងដែង២ ដោយបំបែកចេញពីភូមិបឹងដែង នៃឃុំព្រែកកក់។

ដោយឡែកនៅស្រុកកំពង់សៀម ក៏នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀតផងដែរ គឺភូមិសណ្តាន់ និងភូមិនគរបាជ័យដោយបំបែកចេញពីភូមិអំពិលលើ នៃឃុំអំពិល ស្រុកកំពង់សៀម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក