ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមមេធាវីរដ្ឋាភិបាលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសទង្វើប្រមាថ ព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី

ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាល និងសមាជិកសមាជិការទាំងអស់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថនិងរំលោភបំពាន អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ម្តងហើយម្តងទៀត។

សេចក្ដីថ្លែងការណ៍ថ្កោលទោសទង្វើប្រមាថ ព្រះមហាក្សត្រ និងបំភ្លៃការពិត របស់ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី នេះចេញ ក្រោយមានការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ចោទប្រកាន់លើព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងបាន ដោយបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោស និងទាត់ចោលទាំងស្រុង នូវការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ដែលបានថ្លែងបំផ្លើសផ្ទុយពីការពិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន និងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ និង សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិតអន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានយ៉ាងគឃ្លើននេះ។

ជាមួយគ្នានេះដែរ ក្រុមមេធាវីរាជរដ្ឋាភិបាល ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក