ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានបន្តប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រើប្រាស់ភាសាប្រមាថដល់អង្គព្រះមហាក្សត្រ ជាមុខរដ្ឋកំពូលរបស់ជាតិការពារដោយរដ្ឋធម្មនុញ្ញ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ សម រង្ស៊ី ដែលកំពុងរស់នៅបរទេសបានសរសេរបង្ហោះសារមួយនៅបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនដោយលើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រឱ្យពលរដ្ឋទៅបោះឆ្នោតជារឿងមិនត្រឹមត្រូវ និងបានចោទព្រះអង្គថា បានធ្វើតាមបញ្ជារបស់គណបក្សប្រជាជនថែមទៀត។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា ការបន្តបំពានដល់ប្រមុខរដ្ឋកំពូលរបស់ជាតិម្ដងហើយម្ដងទៀតរបស់ទណ្ឌិត សម រង្ស៊ី វាបានបង្ហាញនូវចរិតគឃ្លើន ព្រហើន ប្រឆាំងច្បាប់ គ្មានសីលធម៌ក្នុងខ្លួនរបស់ទណ្ឌិតរួបនេះ។ លោកបន្ថែមថា ការបំពានដល់ព្រះមហាក្សត្រដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងមូល និងការពារដោយរដ្ឋធម្មនុញ្ញ គឺមិនខុសពីការបំពានដល់ប្រជាជនខ្មែរ និងជាតិខ្មែរទាំងមូលនោះទេ។

លោករដ្ឋលេខាធិការបន្ថែមថាការនេះកាន់តែបញ្ជាក់ថាការដាក់យុទ្ធសាស្ត្រកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ត្រកូល សម ឱ្យអស់ពីកម្ពុជា គឺជារឿងត្រឹមត្រូវបំផុតដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ។

គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០២២ បានដាក់ចេញនូវយុទ្ធសាស្ត្រ បំបែក និងបញ្ចប់ នូវមនោគមន៍វិជ្ជាជ្រុលនិយមជនក្បត់ជាតិ ៣ជំនាន់ ត្រកូល សម ឱ្យអស់ពីកម្ពុជា បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានព្យាយាមកសាងកម្លាំងដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងបានធ្វើការប្រមាថលើព្រះមហាក្សត្រកម្ពុជាថាពុំមានមនសិកាស្នេហាជាតិ និងបានកាត់ទឹកដីឱ្យវៀតណាមថែមទៀត ដែលសម្ដេចចាត់ទុកថាជារឿងមិនអាចអត់ឱនឱ្យបាន និងបានអំពាវនាវដល់ពលរដ្ឋចូលរួមយុទ្ធនាការប្រឆាំងនឹងទណ្ឌិតរូបនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក