ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោតឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតជាផ្លូវការឆ្នាំ២០២២ ដោយមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួនជាង ៩លាន ៧សែននាក់។

ចំនួនអ្នកមានឈ្មោះក្នុងបោះឆ្នោតឆ្នាំ២០២២ គឺស្មើនឹង ៨៩,២៨ភាគរយ ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីចំនួន ៥ ១៦១ ៩០៩នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩ការិយាល័យ។

តាមរបាយការណ៍របស់ គ.ជ.ប មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅភ្នំពេញចំនួន ៩៦១ ៧៤២នាក់។ នៅបន្ទាយមានជ័យមានចំនួន ៤៣១ ៧៧៥នាក់។ បាត់ដំបង ៦៦១ ៩៧០នាក់ កំពង់ចាមមាន ៦៥២ ៥៤០នាក់ កំពង់ឆ្នាំង ៣៥៩ ៦៩៨នាក់ កំពង់ស្ពឺ ៥៩៩ ៣៤៥នាក់ កំពង់ធំ ៤៥៦ ៧០៥នាក់ កំពត ៤២១ ១១៩នាក់ កណ្តាល ៨១៨ ៤៥៩នាក់ កោះកុង ៧៨ ៣០១នាក់ ក្រចេះ ២៣១ ៨៣៧នាក់ មណ្ឌលគិរី ៥១ ៦២៧នាក់។

ក្រៅពីនោះ ព្រះវិហារ ១៥១ ១៩១នាក់ ព្រៃវែង ៧៥០ ៨៣៦នាក់ ពោធិ៍សាត់ ៣០០ ៣២៨នាក់ រតនគិរិ ១១៧ ៦៥៧នាក់ សៀមរាប ៦១៨ ៨៣៥នាក់ ព្រះសីហនុ ១៤៩ ៨០៧នាក់ ស្ទឹងត្រែង ៩៧ ៦៨៨នាក់ ស្វាយរៀង ៤១៥ ៩១៩នាក់ តាកែវ ៦៦៨ ៥៤៨នាក់ កែប ២៨ ១៩៨នាក់ ប៉ៃលិន ៤៥ ៧៤០នាក់ ឧត្តរមានជ័យ ១៥១ ១៦៨នាក់ និងត្បូងឃ្មុំ ៤៨៩ ៩៥៨នាក់។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក