ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ផេង សឿន រំជួលចិត្តត្បិតក្លាយជាមនុស្សទី៦លានដែលទទួលវ៉ាក់សាំងហើយបានប្រាក់ ១០លានរៀលសម្តេចតេជោ ហ៊ុន សែន

កំពង់ចាម: នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន១០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យបុគ្គលទី៦លាន ដែលទទួលបានការចាក់វ៉ាក់សាំងសប្បាយចិត្ត ទប់ទឹកភ្នែកពុំបាន ខណៈលោកស្រី ផេង សឿន បានទាំងការចាក់វ៉ាក់សាំងការពារអាយុជីវីតនិងបានទាំងថវិកាលើកទឹកចិត្ត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី ផេង សឿន បានបង្ហាញនូវក្តីត្រេកអរជាខ្លាំងមិននឹកស្មានថាមានភ័ព្វសំណាងបានប្រាក់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។

"ថវិកានេះនឹងជួយដោះស្រាយការលំបាករបស់រូបខ្ញុំដែលកំពុងខ្វះខាតផងនោះ " ផេង សឿន បាននិយាយទៅកាន់អ្នកសារព័ត៌មាន ហើយថែមបានចាត់ទុកថវិកានេះប្រៀបដូចជាថវិកាព្រះប្រទានដែលនឹកស្មានមិនដល់។

អំណោយដែលនាំទៅជូនទៅ លោកស្រី ផេង សឿន ដែលជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម រូបនេះ ក្រៅតែពីថវិកា១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក