ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ប្រាក់ សុខុន នឹងទៅទស្សនកិច្ចនៅថៃ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ លោក ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងលូតលាស់។ លោកអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសថៃលោក លោក ដន ប្រាម៉ាត់វីណៃ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សា ផងដែរ។

ទន្ទឺមនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ផងដែរ។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក