ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងទៅក្នុងសមុទ្រខាងកើត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលកាលព្រឹកមិញចំនួន២គ្រាប់ទៅក្នុងសមុទ្រខាងកើត។

សម្តេចបានថ្កោលទោសកូរ៉េខាងជើង ក្នុងឱកាសសម្តេចជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា លោក Park Jung Wook នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ។

ជំនួយការសម្តេចតេជោ គឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចបានថ្លែងបែបនេះ ក្រោយពីឯកអគ្គរាជទូតកូរ៉េខាងត្បូងថ្មីប្រចាំកម្ពុជាបានលើកឡើងពីក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។

ការបាញ់គ្រាប់មីស៊ីលកាលពីព្រឹកមិញនេះ គឺជាការបាញ់លើកទី២ក្នុងឆ្នាំ២០២៣ ក្រោយរំលងបាន២ថ្ងៃ គឺនៅថ្ងៃទី១៨ ខែកុម្ភៈ កូរ៉េងខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) នៅក្នុងសមុទ្រខាងកើត ក្នុងអំឡុងកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក