ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជានឹងមាននិរន្តរភាពនិងតម្លៃសមរម្យ

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធិ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាថាច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត នឹងកាន់តែធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើង។

លោកទេសរដ្ឋមន្ត្រីលើកឡើងបែបនេះក្រោយបញ្ចប់សម័យប្រជុំវិសាមញ្ញនីតិកាលទី៤ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រឹទ្ធសភា ។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺបានផ្តល់សារសំខាន់បន្ថែមទៀត ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន លើការជំរុញសក្តានុពលនៃការ អនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តលើវិស័យទឹកស្អាតដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងធានាប្រសិទ្ធភាពលើការជំរុញល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមលើគ្រប់វិស័យ។

គួរឱ្យដឹងដែរថា សេចក្តីព្រាងច្បាប់ពីការគ្រប់គ្រងទឹកស្អាតនេះតាក់តែងឡើងមាន ១៥ជំពូក និង ៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក