ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងកិច្ចការនារីទទូចដល់អង្គការសង្គមស៊ីវិល ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈចៀសវាងប្រើប្រាស់ស្តង់ដាពីរ

ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានទទូចឱ្យបណ្តាអង្គការ សង្គមស៊ីវិល និងសា្ថប័នពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ខ្លួន ដោយចៀសវាងការប្រើប្រាស់ស្តង់ដាពីរដែលមានភាពលំអៀង និងរើសអើងដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន។

ក្រសួងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅថ្ងៃនេះថា៖ «ការណ៍នេះអាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន»។

ក្រសួងកិច្ចការនារី សង្ឃឹមថា បុគ្គលអ្នកនយោបាយ អង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ភាពថ្លៃថ្នូរ សីលធម៌ គុណធម៌ក្នុងសង្គម ដើម្បីរក្សាបាននូវភាពសុខដុមរមនា និងបរិយាកាសសង្គមល្អ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងកិច្ចការនារីបានចេញនូវសេចក្តីប្រកាសព័ត៌មាន បង្ហាញពីគោលជំហថាក្រសួងមិនគាំទ្រលើទង្វើ និងអំពើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ និងក្រុមគ្រួសារ ដែលជាគំរូអាក្រក់ សម្រាប់ជំនាន់ក្រោយ។

នៅថ្ងៃទី២០ ខែកុម្ភៈ នេះដែរ ក្រសួងសូមបញ្ជាក់ជាថ្មីថា ការប្រមាថ និងចោទប្រកាន់ដោយគ្មានភស្តុតាងនិងមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាទុច្ចរិត ប្រឌិត ញុះញង់ បំផ្លើសបំភ្លៃ មួលបង្កាច់ ពីសំណាក់បុគ្គលអ្នកនយោបាយ មកលើថ្នាក់ដឹកនាំ ក្រុមគ្រួសារកំពុងមានទុក្ខ និងក្រុមគ្រួសាររងគ្រោះ ដោយយកព័ត៌មានគ្មានមូលដ្ឋាន និងភស្តុតាង ច្បាស់លាស់ មកផ្សព្វផ្សាយ ឬអត្ថាធិប្បាយដើម្បីកេងចំណេញនយោបាយរបស់ខ្លួននោះ គឺជាទង្វើ និងអំពើថោកទាប គ្មានសីលធម៌ និងគុណធម៌ ដែលមិនអាចទទួលយកបាន និងត្រូវថ្កោលទោសដាច់អហង្ការ ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់ក្រុម គ្រួសាររងគ្រោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក