ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង គឺលើសពីអ្វីដែលបានឃើញនៅលើកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពទំនាក់ទំនងដ៏ជិតស្និតជាមួយប្រធានាធិបតីប្រទេសបារាំង លោក អេម៉ាញ៉ូអ៊ែល ម៉ាក្រុង និងថាអ្នកទាំងពីរកំពុងធ្វើការជាមួយគ្នាទាក់ទងនឹងសន្ដិសុខបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយផ្ដាំទៅក្រុមប្រឆាំងមួយចំនួនដែលរស់នៅប្រទេសបារាំង និងចូលចិត្តតែប្រើប្រាស់សំដីប្រមាថថាទំនាក់ទំនងរវាងសម្ដេច និងលោក ម៉ាក្រុង គឺលើសពីអ្វីដែលអ្នកទាំងនោះបានឃើញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្ដេចនិងលោកម៉ាក្រុងមានភាពជិតស្និតរហូតដល់អាចទាក់ទងគ្នាតាមទូរស័ព្ទបានថែមទៀត។

សម្ដេចតេជោថា៖ «ថ្ងៃ២៧ ខែធ្នូ ខ្ញុំបានពឹងឱ្យឯកឧត្តម សុខ ចិន្តា ជួយខ្ញុំជូនពរទៅអេម៉ានូអ៊ែលជាភាសាបារាំងគឺចុចទៅភ្លាមគាត់ឃើញបើកមើលព្រោះ Whatapp កាលណាបើកមើលគឺចេញហើយ។ គាត់មិនទាន់ឆ្លើយភ្លាមទេ តែពេលគាត់ឆ្លើយគាត់ឆ្លើយជាភាសាខ្មែរហៅបងសែនមកតែម្ដង»

សម្ដេចតេជោ បានស្នើសុំដល់ខ្មែរដែលនៅប្រទេសបារាំងដែលតែងតែរិះគន់សម្ដេចឱ្យយល់ឱ្យច្បាស់ ខណៈពេលដែលសម្ដេចកំពុងធ្វើការជាមួយលោក អេម៉ាញ៉ូអ៊ែល ទាក់ទងនឹងសន្ដិសុខបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ។

សម្ដេចតេជោបានបញ្ជាក់ទៀតថាការធ្វើដំណើរទៅជួបប្រធានាធិបតីបារាំងកាលពីឆ្នាំ២០២២ គឺសម្ដេចក៏បានទទួលការអញ្ជើញពីលោក អេម៉ាញ៉ូអ៊ែល ម៉ាក្រុង ហើយការជួបអធិកាបតីអាល្លឺម៉ង់ក៏សម្ដេចទទួលបានអញ្ជើញពីលោកអធិកាបតីផងដែរ។

សម្ដេចតេជោ បញ្ជាក់ថាសម្ដេចតែងតែឱ្យតម្លៃជានិច្ចមិនថាគេនោះជាមេដឹកនាំប្រទេសតូចឬធំនោះទេ ដូច្នេះហើយទើបសម្ដេចចាត់ទុកការប្រមាថរបស់ក្រុមប្រឆាំងទៅលើប្រទេសម៉ាឌីវថាជាប្រទេសដែលតូចគឺជាការប្រមាថមួយដែលមិនអាចទទួលយកបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក