ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រមតាមដំណែលខ្មែរពីបុរាណ

ត្បូងឃ្មុំ ៖ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ ក្រោយប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ គឺតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ខណៈឆ្នាំនេះមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកចូលរួម។

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ និងប្រធានក្រុមប្រឹក្សាបានផ្តួចផ្តើមរៀបចំ និងចូលរួមក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរ មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រមលោក អ៊ូច យឿន បានបញ្ជាក់ឱ្យដឹងថា នៅពីរថ្ងៃដំបូង ថ្ងៃទី១៥ ទី១៦ និងថ្ងៃទី១៧ បានមកជួបជុំគ្នា ដើរលេងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ដំណែលពីដូនតារួមមាន ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ហើយនាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ ។

លោកបានឱ្យដឹងថា ថ្ងៃបន្ទាប់ទី១៨ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី ក្នុងបឹងត្រពាំងក្រំមានទំហំ ១០០បួនជ្រុង និងប្រើប្រាស់ឧបករណ៍របៀបបុរាណរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប។ លោកថាឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ។

គួរឱ្យដឹងដែរថា ក្នុង១ឆ្នាំមានការអនុញ្ញាត បើកឱ្យចាប់បានតែម្តងនោះទេ ផុតពីថ្ងៃប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកទេ ដើម្បីការពារត្រីបឹងធម្មជាតិមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក