ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក នេត្រ ភក្រ្តា៖ ភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៃគោលនយោបាយដែលដាក់ចុះដោយគណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព

ភ្នំពេញ៖ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត លោក នេត្រ ភក្ត្រា បានលើកឡើងថា ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយដែលដាក់ដុះដោយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដោយបញ្ញាញាណឈ្លាសវៃរបស់សម្តេចតេជោបានធ្វើឱ្យកម្ពុជាថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំពោះមុខសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ព្រែកត្នោត ក្រុងបូកគោ។

លោកបាននិយាយថា៖ «ការអនុវត្តដោយជោគជ័យនូវនយោបាយវ៉ាក់សាំងបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងការបើកដំណើរការប្រទេសឡើងវិញបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ ១៩»

លោកបន្តថា មានសមិទ្ធផលជាច្រើនដែលសម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាការឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលបោះឆ្នោតឱ្យដឹកនាំប្រទេស។

លោកថា៖ «គណបក្សប្រជាជនដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន»

លោកបានលើកទឹកចិត្តមន្ត្រីគណបក្សនិងប្រជាពលរដ្ឋចូលរួមបន្តការពារសមិទ្ធផលដ៏ថ្លៃថ្លៃដែលជាផ្លែផ្លានៃសុខសន្តិភាព។ ជាមួយគ្នានេះត្រូវចូលរួមការពារនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនេះជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា៖ «គណបក្សប្រជាជនកម្ពុជាបានកំណត់ការងារជាយុទ្ធសាស្ត្រការពារដាច់ខាតសន្តិភាពនិងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិដើម្បីធនាការការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោត»

លោកបញ្ជាក់ផងដែរថា៖ «ប្រសិនបើគ្មានសុខសន្តិភាពទេ យើងមិនអាចអភិវឌ្ឍជាតិបានឡើយ គ្មានការវិនិយោគ និងគ្មានការរីកចម្រើន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក