លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្ដេចក្រឡាហោមជំរុញពលរដ្ឋឱ្យរាយការណ៍ពីបញ្ហាអវិជ្ជមានតាមមូលដ្ឋានមកហ្វេសបុកសម្ដេច

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រកាសបើកចំហទទួលសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋដោយផ្ទាល់តាមរយៈគណនីហ្វេសប៊ុករបស់សម្ដេចដើម្បីបោសសម្អាតបញ្ហានានាក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានស្នើដល់ប្រជាពលក្នុងមូលដ្ឋាននីមួយៗសហការផ្តល់ព័ត៌មានដល់ភូមិឃុំ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឬតាមគណនីហ្វេសប៊ុកសម្ដេចផ្ទាល់ក៏បានដើម្បីរាយការណ៍ និងលើកពីភាពអសកម្ម ឬបញ្ហាអវិជ្ជមាននានានៅតាមមូលដ្ឋាន។

លោកថា៖ «ខ្ញុំមានគណនីហ្វេសប៊ុកមួយបើកចំហ ដើម្បីទទួលយកមតិទាំងឡាយ យោបល់ទាំងឡាយ សំណូមពរ សំណើរទាំងឡាយរបស់ប្រជាពលរដ្ឋ»

សម្តេចក្រឡាហោមបានឱ្យដឹងថា រយៈពេលមិនដល់ ២ឆ្នាំ ដែលសម្ដេចបានបង្កើតនិងប្រើប្រាស់បណ្តាញសង្គមនេះ សម្ដេចបានទទួលសំណើរ សំណូមពរ និងការចូលរួមជាយោបល់ប្រមាណ ២ ០០០ករណី សំណើរ សំណូមពរ ពីប្រជាពលរដ្ឋ ដែលសម្ដេចយល់ថាជាការល្អ និងឆាប់រហ័សក្នុងការបញ្ជូនសារដើម្បីឆាប់បានដោះស្រាយជូនដល់ប្រជាពលរដ្ឋ។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ចាក់ថា គ្រប់មន្រ្តីទាំងអស់ត្រូវតែបើកចំហរដូចគ្នា ទទួលសំណើរសំណូមពរពីប្រជាពលរដ្ឋ ហើយត្រូវតែស្តាប់ហេតុផល និងធ្វើការដោះស្រាយជាចាំបាច់ ដើម្បីបោសសម្អាតបញ្ហាអវិជ្ចមាន និងមុខអសកម្មក្នុងមូលដ្ឋាន។

គួរឱ្យដឹងផងដែរថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង មានហ្វេសបុកផេកផ្លូវការមួយរបស់សម្ដេចដែលមានឈ្មោះ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister ដែលត្រូវបានបង្កើតនៅខែមិថុនា ឆ្នាំ២០១៨៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក