ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ាណាម៉ា កក់កៅអី Play-Off World Cup ស្រ្តីចុងក្រោយទល់នឹងប៉ារ៉ាហ្គាយ

អន្តរជាតិ៖ ប៉ាណាម៉ា ធានានូវលទ្ធផលជ័យជម្នះ ២-០ ក្នុងជំនួបទល់នឹងប៉ាពួញូវហ្គីណេ ក្នុងវគ្គជម្រុះ Play-Off ចុងក្រោយ ដើម្បីបន្តដំណើរប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Women World Cup ដោយនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ដែលបានទម្លាក់ក្រុមជម្រើសឆាយនីសតៃប៉ិ ក្នុងវគ្គប៉េណាល់ទីលទ្ធផល ៤-២។

ជាមួយនឹងការស្វែងរកឱកាសបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup នារី ក្រុមជម្រើសជាតិប៉ាណាម៉ា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នឹងត្រូវប្រកួតវគ្គជម្រុះចុងក្រោយនៅកីឡដ្ឋាន FMG Waikato ទីក្រុង Hamilton នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ 

ក្រៅតែពីការប្រកួត Play-Off រវាងក្រុមជម្រើសជាតិប៉ាណាម៉ា ទល់នឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ក៏នៅមានការប្រកួតចំនួន ២ប្រកួតផ្សេងទៀតនៅវគ្គ Play-Off ផងដែរ ពោលគឺក្រុមជម្រើសជាតិកាមេរ៉ូន ជួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ខណៈក្រុមជម្រើសជាតិហៃទី ជួបជាមួយក្រុមជម្រើសជាតិឈីលី ដែលនឹងធ្វើការប្រកួត Play-Off នាថ្ងៃពុធ ដែលនឹងឆ្ពោះទៅការប្រកួត World Cup នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ដែលជាការប្រកួតមានក្រុមចូលរួមចំនួន ៣២ក្រុមជាលើកដំបូងបង្អស់។

ការប្រកួតបាល់ទាត់ជើងឯកស្រ្តី FIFA Women World Cup ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក