ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អ្នកលេងកីឡា និងអ្នកហាត់កីឡាមិនអាជីពក៏ទទួលបានការព្យាបាលពីរដ្ឋដោយឥតគិតថ្លៃផងដែរ

ភ្នំពេញ៖ អ្នកលេងកីឡាទាំងអស់ទោះបីមិនមែនជាកីឡាអាជីពក៏ទទួលបានការព្យាបាលរបួសពីការលេងកីឡា នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដោយឥតគិតថ្លៃផងដែរ ដែលនេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស សរុបប្រមាណសរុបចំនួន ១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មិនមែនតែកីឡាករអាជីពទេ ជួនកាលក្មេងៗនាំគ្នាហាត់កីឡា គ្នាត្រូវរបួស អ៊ីចឹងទេបញ្ជូនមកមន្ទីរពេទ្យនេះ យើងទទួលព្យាបាលដោយគ្មានការបង់ប្រាក់»

សម្តេចទទួលស្គាល់ថា អ្នកទាត់បាល់ និងលេងបាល់ទះនៅតាមវាលស្រែ ក៏មិនខ្សោយជាងកីឡាករ និងកីឡាការិនីអាជីពដែរ។

សម្តេចតេជោកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសនៅក្នុងហ្វេសប៊ុកផ្លូវការ ឱ្យក្រសួងសុខាភិបាលគិតគូររៀបចំពេទ្យជាតិតេជោ សន្តិភាព ជាទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីដែលរងរបួសក្នុងពេលប្រកួតកីឡាដោយមិនគិតថ្លៃដែលមានគ្រែពី១០០ ទៅ២០០ ដើម្បីសម្រួលដល់ការលំបាករបស់កីឡាករ និងកីឡាការិនី ខណៈមន្ទីរពេទ្យមួយនេះមានគ្រែព្យាបាលរហូតដល់ ១ម៉ឺនគ្រែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក