ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ថាការផ្ដល់ការងារដល់បុគ្គលិកអតីត VOD គឺជាការយោគយល់ដល់អ្នកដែល «គ្មានកំហុស»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្ដល់ការងារដល់បុគ្គលិកអតីតសារព័ត៌មានអនឡាញ VOD គឺដោយយោគយល់ដល់បុគ្គលិកដែលត្រូវរងគ្រោះដោយសារថ្នាក់ដឹកស្ថាប័ននេះ។ សម្ដេចថា អ្នកដែលមិនចង់ចូលធ្វើការរដ្ឋក៏សម្ដេចមិនមានបញ្ហាអ្វីដែរនិងបានអរគុណថែមទៀត។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទសារព័ត៌មានអនឡាញ VOD គឺដោយសារសារព័ត៌មាននេះចេញផ្សាយព័ត៌មានមិនពិតដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សម្ដេចដែលជានាយករដ្ឋមន្ត្រីនោះទេ ថែមទាំងគ្រួសារសម្ដេច ជាពិសេសរាជរដ្ឋាភិបាលថែមទៀត។

សម្ដេចថា៖ «គោលដៅវ៉ៃខ្ញុំ ជាមួយនិងកូនរឿងធ្វើមើលតែស៊ូណាមីផ្ទុះ ឬសង្គ្រាមរុស្ស៊ីអ៊ុយក្រែន មកធ្វើអត្ថាធិប្បាយ។ ខ្ញុំស្ដាប់ទៅទេ! ពន្យល់បន្តិចរួចហើយទុកពេលឱ្យសុំទោស។ តែអ្នកឯងមិនសុំវាល្អវិញព្រោះជាឱកាសខ្ញុំ។ ខ្ញុំទុកពេលឱ្យអ្នកសុំទោសមិនមែនសុំអាធ្យាស្រ័យទេ! ខ្ញុំដាក់ពាក្យថាសុំទោស»

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានៃការចុះព័ត៌មានខុសនេះសម្ដេចមិនបន្ទោសអ្នកសរសេរព័ត៌មានទេ តែវាជាកំហុសទាំងស្រុងនិពន្ធនាយក VOD ដែលចេញផ្សាយ។

សម្ដេចតេជោថា៖ «យើងបន្ទោសគ្នាក៏មិនបានដែរ។ អានិពន្ធនាយកនោះទេដែលវាត្រូវទទួលការស្ដីបន្ទោស»

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថាដំបូងឡើយសម្ដេចទុកពេល ៧២ម៉ោងដល់សារព័ត៌មានអនឡាញមួយនេះធ្វើការសុំទោស តែអ្វីដែលជំរុញសម្ដេចឱ្យបន្ថយឱសានុវាទគឺដោយសារអ្នកចូលមកផ្ដល់ពីរនាក់ដែលដាក់ដូចជាយកសាំងមកចាក់លើភ្លើងតែម្ដងគឺម្នាក់មានឈ្មោះ Min Pov និងម្នាក់ទៀតឈ្មោះ Kann Vicheka។

សម្ដេចថា៖ «ខ្ញុំដឹងអ្នកណាមិនព្រមសុំទោសនោះ! គឺជនបរទេសទៅជាសំដែងការសោកស្ដាយហើយមាននាងណាមួយឈ្មោះវិច្ឆិកា ចេញមកថា សម្ដេច គេប្រើពាក្យអាធ្យាស្រ័យតើ! អើនាងៗចាំឱ្យច្បាស់ណាបើពាក្យអាធ្យាស្រ័យ វាស្មើពាក្យសុំទោស សម្ដេច ជួន ណាត លុបចោលយូរហើយ។ នាងឯងក៏ជួយសម្លាប់អាវិទ្យុនោះដែរ»

សម្ដេចតេជោបន្តទៀតថា ក្រោយពីសម្រេចបិទ VOD សម្ដេចបានសម្រេចផ្ដល់ការងាររដ្ឋដែលពេញក្របខណ្ឌដល់បុគ្គលិកអតីតស្ថាប័ននេះផងដែរដោយថាជាការយោគយល់ដល់អ្នកដែល «គ្មានកំហុស»។

សម្ដេចបន្ថែមថា៖ «នេះជាការអនុគ្រោះធំណាស់! មន្ត្រីរបស់យើងខ្លះប្រឡងប៉ុន្មានដងអត់ទាន់ជាប់យើងសុខចិត្តឱ្យ។ តែបើអ្នកឯងមិនទទួលខ្ញុំកាន់តែអរគុណអ្នកឯងទៀតខ្ញុំលេងកំដរឱ្យអ្នកឯងមើល។ […] បើអ្នកឯងចេះរកការងារបានអ្នកឯងធ្វើទៅគ្មានអាណាគេអង្វរទេ តែខ្ញុំផ្ដល់ការយោគយល់សម្រាប់អ្នកដែលអត់មានកំហុស ហើយអ្នកណាដែលខ្លាចគេថាចូលធ្វើការរដ្ឋទៅគេថ្កោលទោសថាលក់ឧត្តមគតិអីទៅអញ្ចឹង! អើ មិនបាច់ទៅទេ។ ហ្នឹងសំដីហ្នឹងសុទ្ធតែសំដីរបស់ពួកប្រឆាំង»

សូមបញ្ជាក់ថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ទាប់ពីបានផ្សាយព័ត៌មានខុសដែលថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសតួកគី។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឱ្យបុគ្គលិកអតីតសារព័ត៌មាន VOD ដែលបានបាត់បង់ការងារធ្វើដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ខណៈត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានបុគ្គលិក VOD ចំនួន ៨នាក់ហើយបានដាក់ពាក្យស្នើសុំ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក