ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តួកគី បិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះក្រោយហេតុការណ៍រញ្ជួយដី

តួកគី៖ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគីបានប្រកាសកាលពីថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះថា ប្រទេសតួកគីបានបិទបញ្ចប់នូវយុទ្ធនាការរុករក និងជួយសង្គ្រោះក្នុងហេតុការណ៍រញ្ជួយដី នៅគ្រប់បណ្តាខេត្តទាំងអស់ លើកលែងតែខេត្តចំនួនពីរដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ពោលគឺមានចំនួនអ្នកស្លាប់ប្រមាណជា ១ម៉ឺននាក់។ ឮ

ប្រធានភ្នាក់ងារគ្រោះមហន្តរាយ លោក Yunus Sezer បានបញ្ជាក់ថា៖ "ប្រតិបត្តិការជួយសង្គ្រោះ និងរុករកនៅតាមបណ្តាខេត្តមួយចំនួនបានបញ្ចប់ហើយ លើកលែងតែខេត្តចំនួនពីរគឺខេត្ត Kahramanmaras និងខេត្ត Hatay ដែលប្រតិបត្តិការនៅតែបន្ត"។ 

គួរបញ្ជាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ស្ថិតនៅក្នុងស្រុក Pazarcik នាខេត្ត Kahramanmaras។ ហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលឱ្យមានផលប៉ះពាល់ទៅលើខេត្តចំនួន ១១ ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសតួកគី។ លោក Sezer បន្តថា ប្រតិបត្តិការសង្គ្រោះបានបន្តនៅអគារចំនួន ៤០ ប៉ុន្តែចំនួនអ្នកដែលរស់រានមានជីវិតបានបន្តធ្លាក់ចុះ សឹងតែគ្មានអ្នកនៅរស់ត្រូវបានរកឃើញឡើយ ពោលគឺការរុករកប្រទះតែសាកសពប៉ុណ្ណោះ។ 

យ៉ាងណាក្តី ក្រុមគ្រួសារជនរងគ្រោះនៅតែមានក្តីសង្ឃឹម បើទោះជារកឃើញត្រឹមសាកសពក៏ដោយចុះ ដ្បិតបើតាមប្រពៃណីសាសនាអ៉ីស្លាម អ្នកដែលស្លាប់ត្រូវតែធ្វើការបញ្ចុះឱ្យបានឆាប់រហ័សបំផុត។ បើតាមទិន្នន័យបច្ចុប្បន្នមានមនុស្សប្រមាណ ៤៦,០០០នាក់បានស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនេះ ដែលហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ។ ចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ដោយសារជាក់ស្តែងមានអគារស្នាក់នៅចំនួន ៣៤៥,០០០អគារត្រូវបានបំផ្លាញទាំងស្រុង និងមនុស្សរាប់សិបនាក់បន្តបាត់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក