ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបោះជំរុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ

ភ្នំពេញ៖ យោងតាមព័ត៌មានផ្លូវការរបស់សហព័ន្ធបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រមូលផ្តុំបោះជំរុំ និងហ្វឹកហាត់ជាផ្លូវការលើកទី១ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅលើទឹកដីកោះសាមុយ ខេត្តសុរ៉ាត់ថានី ប្រទេសថៃ។ 

ក្នុងនោះផងដែរ សហព័ន្ធបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករទាំង ៣០នាក់ដែលរួមមាន៖ 

អ្នកចាំទី៖ កយ សាលីម (បឹងកេត), រ៉េត លីហេង (ណាហ្គាវើលដ៍) និង វីរៈ ដារ៉ា (វិសាខា)។ 

ខ្សែបម្រើ៖ ញាណ សុស៊ីដាន (សមាគមកីឡាបាល់ទាត់ ខ.ភ.ម), ទេព ហ្វីលីប (សមាគមកីឡាបាល់ទាត់ ខ.ភ.ម), ជូ ស៊ិនទិ (ព្រះខ័នរាជស្វាយរៀង), មិន រតនៈ (ព្រះខ័នរាជស្វាយរៀង), ស៊ិន សុវណ្ណមករា (វិសាខា) និង លឹម អារុណ រ៉េយមិន (ណាហ្គាវើលដ៍)។

ខ្សែការពារ៖ សុផល ឌីម៉ង់ (អង្គរថាយហ្គើរ), សឿត ណាវ៉ា (បឹងកេត), តាំង ប៊ុនឆៃ (បឹងកេត), វ៉ាំង ដាវីន (បឹងកេត), ឈុំំ សុខហៃ (ភ្នំពេញក្រោន), កើត ពេជ្រ (ភ្នំពេញក្រោន), ជា សុងម៉េង (ណាហ្គាវើលដ៍), ផាត សុខា (ណាហ្គាវើលដ៍), អ៉ឹម វ៉ាឃីម (សូលទីឡូអង្គរ), រី​ លាភផេង (ព្រះខ័នរាជស្វាយរៀង), នី សុខរី (ព្រះខ័នរាជស្វាយរៀង), ចាន់ សារ៉ាពេជ្រ (វិសាខា) ឡេង ណូរ៉ា (វិសាខា) និង ស រតនា (វិសាខា)។ 

ខ្សែប្រយុទ្ធ៖ សៀង ចន្ធា (បឹងកេត), លឹម ពិសុទ្ធ (ភ្នំពេញក្រោន), ហាវ សុខនេត្រ (អគ្គិសនីកម្ពុជា), គី រីណា (ព្រៃវែង), អ៊ាន ពិសី (ព្រះខ័នរាជស្វាយរៀង), សារ ទី (វិសាខា) និង វឿន វ៉ា (វិសាខា)។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ពោលគឺនៅសល់ត្រឹមតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ពិធីបើកជាផ្លូវការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក