ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គូជក់ចិត្ត! អង្គរថាយហ្គើរ ស្វាគមន៍នាគមាសណាហ្គាវើលដ៍រសៀលនេះ

សៀមរាប៖ ការប្រកួតលីគកំពូលកម្ពុជា បានឈានមកដល់ការប្រកួតសប្តាហ៍ទី៩ហើយ ដោយ ៤គូបានបញ្ចប់ការប្រកួតរួចរាល់កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយលទ្ធផលរួមមាន បឹងកេត ២-០ កងយោធពលខេមរភូមិន្ទ, វិសាខា ៥-០ សូលទីឡូអង្គរ, ខេត្តព្រៃវែង ១-២ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ៦-០ អគ្គិសនីកម្ពុជា។

យ៉ាងណាក្តី សប្តាហ៍ទី៩នេះនៅសល់ការប្រកួតមួយគូទៀតដែលជាគូជក់ចិត្ត ពោលគឺក្រុមកំពូលតារាងអង្គរថាយហ្គើរ ត្រូវបើកទ្វារកីឡដ្ឋាន អេស អ យូ ខេត្តសៀមរាប ទទួលក្រុមមកពីរាជធានីភ្នំពេញណាហ្គាវើលដ៍ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដានេះ វេលាម៉ោង ៣:៣០នាទីរសៀល។ 

មុនការប្រកួតនេះចូលមកដល់ អង្គរថាយហ្គើរ ទើបតែខកចិត្តថ្មីៗ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយឡែក ណាហ្គាវើលដ៍ បន្តក្តីសង្ឃឹម ៣ពិន្ទុបន្តទៀត ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប កាលពីថ្ងៃពុធ ទី១៤ ខែកក្កដា ពាក់កណ្តាលសប្តាហ៍នេះ។

គួរបញ្ជាក់ថា អង្គរថាយហ្គើរបច្ចុប្បន្ននេះកំពុងឈរកំពូលតារាង ក្រោយលេងបាន ៨ប្រកួត ឈ្នះ ៦ ស្មើ ១ និងចាញ់ ១ មាន ១៩ពិន្ទុក្នុងដៃ ខណៈណាហ្គាវើលដ៍ទើបលេងបាន ៧ប្រកួតប៉ុណ្ណោះ ជាមួយលទ្ធផលឈ្នះ ៤ ស្មើ ២ និងចាញ់១ មាន ១៤ពិន្ទុក្នុងដៃ។ ការប្រកួតដ៏ជក់ចិត្តនេះ ក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និង Page ផ្លូវការ BTV Cambodia ផងដែរ៕

រូបភាព៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា - CNCC

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក