ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣

សៀមរាប៖ ប្រធានក្រុមការងារគម្រោងភូមិខ្ញុំក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ២០២៣ លោក សុខ សង្វារ បានអះអាងនៅក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង (ភូមិខ្ញុំ) ក្រោមការចូលរួមពីសមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពួនថាអង្គរសង្រ្កាន្តឆ្នាំ២០២៣ នេះគម្រោងធំៗនឹងកើតមានឡើង។

លោកបានឱ្យដឹងថា គម្រោង (ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី ១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។

លោក សុខ សង្វារ ដែលជាប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តនេះបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន ៨ទស្សនីយភាពធំៗដូចជា៖ ផ្ទះមរតកដូនតា ផ្ទះនំខ្មែរ សាលាឆទាន ផ្សារខ្មែរ ឆាកធំ រោង DJ វត្ថុយក្ស និងរោងសិប្បកម្ម។

ប្រធានគម្រាងរូបនេះបានបន្តឱ្យដឹងថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះនឹងត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចពលរដ្ឋដែលរស់នៅខេត្តសៀមរាបផងដែរ ព្រមទាំងជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ខាងមុខនេះ មាន៦ទីតាំងកម្សាន្ត មាន៤៤កម្មវិធី ដោយមានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក