ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោប្រាប់ជនបរទេសកុំមកពាក់ព័ន្ធនឹងរឿងបិទ VOD

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនបរទេសកុំមកពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ខណៈសម្តេចបានសម្រេចថានឹងមិនឱ្យ VOD រស់ឡើងវិញឡើយ។

សម្តេចបានថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា៖ «ជនបរទេសនានា ខ្ញុំបានរំលឹក សុំមក កុំមកពាក់ព័ន្ធ ប្រទេសនេះប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»

សម្តេចបានបន្ថែមថា៖ «កុំសង្ឃឹមថានឹងរស់ឡើងវិញ តាមរយៈការទៅពឹងបរទេសនោះ បើពឹងបានគណបក្សដែលរំលាយទៅហើយ នឹងរស់ឡើងវិញបានហើយ មិនមែនគ្រាន់តែកូនវិទ្យុដ៏តូចមួយហ្នឹងទេ»

សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីបិទវិទ្យុ VOD ក៏មិនធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះដែរ ផ្ទុយទៅវិញគឺជាការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានបានត្រឹមត្រូវ។

សម្តេចតេជោបានលើកឡើងថា ការដែលសម្រេចបិទវិទ្យុ VOD យ៉ាងឆាប់រហ័សនេះ គឺក៏ព្រោះតែមានកត្តាជំរុញពី អ្នកបញ្ចេញមតិចំនួន ២នាក់ ដែលស្នើឱ្យសម្តេច ទុកពេលឱ្យ VOD បកស្រាយ និងពិចារណាលើការសម្រេចចិត្តបិទវិទ្យុមួយនេះឡើងវិញ។

តែយ៉ាងណាសម្តេចបានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់បុគ្គលិក VOD ណាដែលចង់ចូលបម្រើការងារនៅតាមក្រសួងដែលខ្លួនចង់ចូល។ ប៉ុន្តែសម្តេចកំណត់ឱសានវាទត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក