ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេសមកលេងកម្ពុជានៅអង្គរសង្រ្កាន្ត និងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេសអញ្ជើញមកលេងកម្ពុជាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងប្រព្រឹត្តឡើងនៅខាងមុខនេះ។ ខណៈរដ្ឋាភិបាលអះអាងថានឹងធានាសុវត្ថិភាព និងរក្សាសន្តិសុខជូនពលរដ្ឋដែលអញ្ជើញមកកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ ២ធំៗដែលកម្ពុជានឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខនេះ។

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា អាជ្ញាធរកម្ពុជានឹងខិតខំរក្សាសុខសន្តិភាពសម្រាប់កីឡាករចូលរួមប្រកួតកីឡាក្នុងស៊ីហ្គេម និងសម្រាប់គាំទ្រ។

សម្តេចមានប្រសាសន៍ថា៖ «អ្នកគាំទ្រ ពេលនោះមិនមែនគ្រាន់តែមកមើលកីឡាទេ គេនឹងទៅទស្សនកិច្ចនៅកន្លែងនេះ កន្លែងនោះ។ អ៊ីចឹងបានខ្ញុំអំពាវនាវចំពោះបងប្អូនខ្មែរយើងនៅក្រៅប្រទេសមកលេងស្រុក មួយមកលេងក្នុងអង្គរសង្រ្កាន្ត ចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរ និងមួយទៀតគឺមកដើម្បីចូលរូមមើលស៊ីហ្គេមនៅកម្ពុជា»

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែមុនព្រឹត្តិការណ៍អង្គរសង្រា្កន្តមកដល់ គឺនៅថ្ងៃទី០៨-០៩ ខែមេសា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង កម្មវិធីជិះកង់កម្សាន្ត មានការប្រគំតន្ត្រីនៅតាមឧទ្យាន្តអង្គរ និងមានការអុំទូកនៅតាមដងស្ទឹងសៀមរាប។ ក្រោយមកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក