ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងសម្ដេច និងប្រធានាធិបតីបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង ជាទំនាក់ទំនងជិតស្និតដែលរហូតមានលេខទំនាក់ទំនងជាមួយគ្នាថែមទៀត។
សម្ដេចបានបង្ហើបបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមានលេខទំនាក់ទំនងជាមួយលោក ម៉ាក្រុង ដល់ទៅ៣ APPs គឺ Whatapp Telegram និង Signal។ សម្ដេចបានបង្ហើបថាការមានទំនាក់ទំនងនេះគឺដោយសារសម្ដេចធ្វើការជាមួយបារាំងទាក់ទងនឹងទំនាកទំនងអន្តរជាតិ និងសន្ដិសុខពិភពលោកដែលសម្ដេចមិនអាចបញ្ចេញជាសាធារណបាន៕
PHOTO: ហ៊ុន យុទ្ធគុណ