ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាមានមនុស្ស ២នាក់ដែលជួយសម្លាប់ VOD

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាមានមនុស្ស ២នាក់ដែលជួយសម្ដេចឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka។ សម្ដេចថាដោយសារអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកសម្ដេចទាំងពីរនេះហើយទើបសម្ដេចសម្រេចចិត្តលឿនក្នុងការបន្ថយពេលវេលា និងបញ្ជាឱ្យក្រសួងព័ត៌មានបិទសារព័ត៌មានអនឡាន VOD ចោល។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងឡើយសម្ដេចបានទុកពេល VOD ៧២ម៉ោង តែដោយសារការចួលមកខំមិនរបស់លោក Min Pov ដែលថាគួរទុកពេលឱ្យ VOD បកស្រាយ ដូច្នេះសម្ដេចបានបន្ថយពេលមកនៅត្រឹម ២៤ម៉ោងវិញ។

សម្ដេចបន្ថែមថាលើសពីនេះអ្នកខំមិន Kann Vicheka បានលើកយកថាអធ្យាស្រ័យស្នើនឹងសុំទោសទើបសម្ដេចបិទ VOD ចោលតែម្ដង។

សម្ដេចថា៖ «នាងស្អីវិច្ចិកា ហើយលោកស្អី មិន ពៅ ក៏ជួយសម្លាប់វិទ្យុហ្នឹងដែរ»

សម្ដេចតេជោថាដំបូងឡើយសម្ដេចគ្រាន់តែចង់បាន «ពាក្យសុំទោស» តែមួយម៉ាត់ប៉ុណ្ណោះ ប៉ុន្ដែសារព័ត៌មាន VOD មិនប្រើ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក