BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨២៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤២១ករណី ខណៈអ្នកជំងឺ ១,០២២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៨,៧៩៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,១៤៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦១,០៣៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៦,៩៤៥ករណី៕