ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរិះគន់អ្នកថតរឿងអប់រំមួយចំនួនលើ Tik Tok ដែលសំដែង និងប្រើពាក្យសំដីឆ្គងខ្លាំង មិនត្រូវទិដ្ឋភាពសង្គមជាក់ស្ដែង។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីម្សិលមិញសម្ដេចបានឃើញវីដេអូខ្លីរបស់អ្នកថតរឿងអប់រំមួយនៅបណ្ដាញសង្គម Tik Tok ដែលមើលទៅហាក់បីដូចបង្អាប់សង្គមខ្មែរវិញ។ ក្រៅពីនេះសម្ដេចតេជោ បានសង្កេតពីការប្រើប្រាស់ពាក្យសម្ដីក្នុងរឿងមួយចំនួនដែលថារឿងអប់រំទាំងនោះប្រើពាក្យមិនសមរម្យ លើសលស់ច្រើនថែមទៀត។
សម្ដេចថា៖ «ពួកក្មួយចង់អប់រំមនុស្ស តែពាក្យពេជន៍ឆ្គងខ្ពស់» សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ៕
PHOTO: ហ៊ុន យុទ្ធគុណ