ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមគោលនយោបាយថ្មីទៅឱ្យឯកជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងអប់រំឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។

តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០២៣នេះ រដ្ឋាភិបាលនឹងផ្ដល់ថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រចំនួន ១លាន ៥សែននាក់ ដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ខែថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺបានផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

សម្ដេចតេជោថា៖ «ព្រោះនេះជាបញ្ហាធំងាយរកការងារធ្វើ ព្រោះនេះបានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក