ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធបាល់ទាត់ចិន តម្រូវឱ្យក្រុមលេងនៅលីគកំពូលត្រូវតែមានក្រុមបាល់ទាត់នារី

ចិន៖ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ចិន (CFA) បានបញ្ជាក់នៅចុងសប្តាហ៍នេះថា ក្លិបដែលចូលរួមប្រកួតក្នុងក្របខណ្ឌលីគកំពូលចិន (Chinese Super League) នារដូវកាល ២០២៣នេះ តម្រូវឱ្យត្រូវតែមានក្រុមបាល់ទាត់ស្រ្តីដែលជាលក្ខខណ្ឌមួយ ហើយក្រុមបាល់ទាត់ស្រ្តីនោះត្រូវតែចូលរួមការប្រកួតប្រជែងបាល់ទាត់នារីនៅក្នុងប្រទេសចិន។ 

កន្លងមក CFA ក៏ធ្លាប់បានអនុវត្តច្បាប់ដូចគ្នានេះកាលពីឆ្នាំ២០១៩ ខណៈរដូវកាលនោះមានក្រុមចំនួន ១៦បានបំពេញលក្ខខណ្ឌនេះ និងបានចូលរួមប្រកួតនៅលីគកំពូលចិន។ ដោយឡែក នៅក្នុងរដូវកាល ២០២៣ CFA បានប្រកាសថាមានក្រុមចំនួន ១៨ នឹងត្រូវប្រកួតក្នុងលីគកំពូលរដូវកាលថ្មីនេះ។ 

ផ្អែកតាមសេចក្តីប្រកាសរបស់ CFA និងការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Xinhua បានបញ្ជាក់ថា ក្រុមបាល់ទាត់ស្រ្តីនេះត្រូវតែចូលរួមការប្រកួតពានរង្វាន់ Chinese Super League ស្រ្តីដែលជាលីគកំពូល ឬចូលរួមការប្រកួតលីគទី២ ឬទី៣។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្លិប Wuhan Three Towns បានគ្រងជើងឯកលីគកំពូលចិនជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

ស្ថាប័ន CFA បានបញ្ជាក់ថា សម្រាប់រដូវកាលថ្មីនៃលីគកំពូលចិន នឹងត្រូវប្រើប្រាស់រូបមន្តប្រកួតក្នុងដី-ក្រៅដី ដោយបញ្ចប់បំរាមនៃការប្រកួតជាលក្ខណៈតំបន់រយៈពេល ៣រដូវកាលដោយសារកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក