ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នាក្នុងជំនួបដោយឡែកនៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Park Jin នៅថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញនេះ ហើយបានរំលឹកឡើងវិញពីតម្រូវការសម្រាប់ការបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីត្រលប់ទៅកាន់ទំនាក់ទំនងការទូតល្អប្រសើរឡើងវិញ។ 

ជំនួបដាច់ដោយឡែកមួយនេះបានធ្វើឡើងស្របពេលដែលប្រមុខការបរទេសនៃប្រទេសទាំងពីរនេះបានចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខ ដែលបានធ្វើឡើងនៅឯទីក្រុង ម៉ុយនិច (Munich) ប្រទេសអាល្លឺម៉ង់ ខណៈរដ្ឋមន្ត្រីការបរទេសទាំងពីរបានយល់ព្រមបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ទៅលើកម្រិតបញ្ហាការទូតនីមួយៗដើម្បីដោះស្រាយនូវបញ្ហាកង្វល់កន្លងមករវាងជប៉ុន និងកូរ៉េខាងត្បូង។

ភាគីក្រសួងការបរទេសជប៉ុនក៏បានលើកឡើងថា ពួកគេក៏បានពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាពលកម្មក្នុងសម័យសង្គ្រាម ដែលជាបញ្ហាដែលធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ឡើង បន្ទាប់ពីតុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជប៉ុនដែលត្រូវបានចោទប្រកាន់ថាមិនផ្តល់សំណងដល់កម្មករមួយចំនួនក្នុងសម័យអាណានិគមរបស់ខ្លួនទៅលើកូរ៉េខាងត្បូង។ 

កន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូបានបញ្ជាក់ថា បញ្ហាសំណងនេះត្រូវបានដោះស្រាយក្រោមសន្ធិសញ្ញាឆ្នាំ១៩៦៥ ដែលធ្វើឱ្យទំនាក់ទំនងការទូតត្រឡប់មកមានលក្ខណៈធម្មតាឡើងវិញ និងបានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់កូរ៉េខាងត្បូងផងដែរ ហើយបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើការបង្គាប់បញ្ជារបស់តុលាការកូរ៉េខាងត្បូងនេះត្រូវបានអនុវត្ត។ កាសែត Sankei កាលពីខែមករាកន្លងទៅបានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាបន្ធូរបន្ថយការទប់ស្កាត់លើការដឹកជញ្ជូនសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលខ្លួនបានដាក់លើប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៩ ជុំវិញជម្លោះអំពីការបង្ខំឱ្យធ្វើការដោយជនជាតិកូរ៉េក្នុងសម័យសង្រ្គាមរបស់ប្រទេសជប៉ុន ខណៈដែលប្រទេសជិតខាងទាំងពីរនេះក៏បានធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ក្នុងគោលបំណងដោះស្រាយជម្លោះដ៏តានតឹងដែលកំពុងកើតមាននេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក