ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រតិភូអូឡាំពិកកម្ពុជា ចាកចេញទៅកាន់ប្រទេសជប៉ុននៅព្រឹកនេះ

ភ្នំពេញ៖ ប្រតិភូអូឡាំពិករបស់កម្ពុជា បានរៀបចំធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុនហើយនៅព្រឹកនេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ប្រតិភូអូឡាំពិកកម្ពុជា ដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅពេលនេះ ដឹកនាំដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។

មុននឹងចាកចេញពីកម្ពុជានៅថ្ងៃនេះ លោក ថោង ខុន ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានជួបសំណេះសំណាល ផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមប្រតិភូកីឡាអូឡាំពិកកម្ពុជាផងដែរនៅថ្ងៃចន្ទម្សិលមិញនេះ ដោយលោកបានមានប្រសាសន៍លើកទឹកចិត្តយ៉ាងកក់ក្តៅបំផុត ដោយក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីការប្រកួតតំណាងឲ្យជាតិ នាពេលនេះទទួលបានជោគជ័យ។ យើងដឹងហើយថា យើងទៅពេលនេះ គឺយើងទៅក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិអូឡាំពិកនៃគណៈកម្មការអូឡាំពិកអន្តរជាតិ ដែលមានកាតព្វកិច្ចជាប្រទេសសមាជិកមួយ ត្រូវតែបញ្ជូនកីឡាករទៅចូលរួមប្រកួត និងបញ្ជូនតំណាងរបស់ខ្លួនចូលរួម។ ការប្រកួតអូឡាំពិក រៀងរាល់៤ឆ្នាំម្តងនេះ គឺសមាជិកត្រូវតែមានវត្តមាន នៅក្នុងពេលប្រកួតអូឡាំពិកនេះ។

នៅក្នុងពិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ម្សិលមិញ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងម្នាក់ៗ ៦០០ដុល្លារ ។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ ដែលជាការលើកទឹកចិត្ត និងផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍ពិភពលោកនេះផងដែរ ៕




រូបភាព៖ CAMBODIA SEA GAME 2023


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក