ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

តារាកំប្លែងនាយក្តិប បានទទួលមរណភាពហើយ

ភ្នំពេញ៖ តារាកំប្លែង នាយក្តិប បានទទួលមរណភាពហើយនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសាររោគាពាធ។

ដំណឹងមរណភាពរបស់នាយក្តិប ត្រូវបានកូនស្រីរបស់លោកបង្ហោះឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pong Shinchung ។ គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ទាំងក្តីទុក្ខសោកដូច្នេះថា៖«ឪពុករបស់ខ្ញុំគាត់បានស្លាប់លាចាកលោកចោលពួកខ្ញុំហើយ វេលាម៉ោង៩ និង៤៥នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣»។

បើតាមការបញ្ជាក់ពីកូនស្រី ឪពុករបស់ខ្លួនមានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនអស់ជាច្រើនឆ្នាំមកហើយ គឺជំងឺលើសឈាម បេះដូង សួត ទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែគាត់ទើបតែមានអាការដុនដាបតែប៉ុន្មានថ្ងៃចុងក្រោយនេះ។

បច្ចុប្បន្ន សពនាយក្តិប ត្រូវបានតម្កល់ និងធ្វើបុណ្យនៅខាងជើងវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គូសរំលឹកថា នាយក្តិប គឺជាតារាកំប្លែងដែលកន្លងមកធ្លាប់ជាសមាជិករួមក្រុមសម្តែងជាមួយនាយកុយ និងនាយក្រឹម លើឆាកតន្ត្រីស្រុកស្រែ និងសំណើចចុងសប្តាហ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក