ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មេដឹកនាំបក្សប្រជាជន និងបក្សកុម្មុយនីស្តវៀតណាមជំរុញការបណ្ដុះបណ្ដាលយុវជនបន្តវេននៃប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាព

ហាណូយ៖ មេដឹកនាំប្រទេសកម្ពុជា និងមេដឹកនាំប្រទេសវៀតណាមបានឯកភាព ជំរុញទំនាក់ទំនងបន្ថែមទៀតនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានផ្ដល់សារៈសំខាន់ចំពោះការបណ្ដុះបណ្ដាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរជាយូរអង្វែងតទៅទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាឱ្យដឹងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វុជុង នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ 

ក្នុងជំនួបនោះភាគីទាំងពីរបានបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាព ការជួយគ្នាទៅវិញទៅមក រវាងកម្ពុជា-វៀតណាម-ឡាវ។ 

ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ្តបត្តិការរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់វិស័យដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបេសកម្មកសាង និងអភិវឌ្ឍន៍ជាតិ»។ 

ក្នុងជំនួបនោះលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមក៏បានវាយតម្លៃខ្ពស់ពីកិច្ចសហការរវាងប្រទេសទាំងពីរកាលពីកន្លងមក និងទិសដៅកិច្ចសហប្រតិបត្តិការទៅមុខឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែម។ 

ក្នុងបរិបទពិភពលោកកំពុងមានភាពស្មុគស្មាញដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំកម្ពុជាវៀតណាមបានសង្កតធ្ងន់ពីស្មារតីសាមគ្គី គាំទ្រគ្នា ទំនាក់ទំនងនយោបាយ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្ដិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយផ្អែកលើសក្ដានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក