ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការពាណិជ្ជកម្មនឹងមាននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍអាស៊ី (ADB) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ការបង្កើតនេះនឹងជួយសម្រួលដល់វិវាទទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។

ការចុះអនុស្សរណៈការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ធ្វើឡើងនារសៀលថ្ងៃសុក្រ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ និងនាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាលោកស្រី Jyotsana Varma។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ADB គាំទ្រក្រសួងយុត្តិធម៌ លើផ្នែកបច្ចេកទេស ពិសេសការរៀបចំច្បាប់ និងលើការចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការរៀបចំ និងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជំនឿទុកចិត្តនៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយ ដោយធានាបានូវតម្លាភាព គុណភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវ គឺមានសារសំខាន់ណាស់ ដើម្បីពង្រឹងជំនឿទុកចិត្តលើការដោះស្រាយវិវាទពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

លោកថា៖ «ការបង្កើតបាននូវតុលាការពាណិជ្ជកម្មមួយល្អ មានប្រសិទ្ធភាព និងប្រកបដោយជំនឿទុកចិត្តសម្រាប់កម្ពុជា គឺជាទិសដៅការងារជាអាទិភាពការងារប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងយុត្តិធម៌»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីអាចដាក់ដំណើរការបានត្រូវប្រាកដថាតុលាការពាណិជ្ជកម្មគឺជាតុលាការដែលធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវ។

លោករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដល់ ADB ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងយុត្តិធម៌ លើការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពដល់ចៅក្រមកម្ពុជាពាក់ព័ន្ធនឹងច្បាប់ និង នីតិវិធីក្នុងវិស័យពាណិជ្ជកម្ម ដែលនេះជាតម្រូវការចាំបាច់ចំពោះមុខរបស់ក្រសួងយុត្តិធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក