ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពាន Cambodian League Cup ប្រកួត ៣គូនៅថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ ការប្រកួត Cambodian League Cup បានឈានមកដល់ការប្រកួតសប្តាហ៍ទី២ហើយ ខណៈការប្រកួតនឹងធ្វើឡើងនៅរាជធានីភ្នំពេញចំនួនពីរគូ និងនៅខេត្តសៀមរាបមួយគូ។ 

នៅវេលាម៉ោង ៣ៈ៤៥នាទីរសៀលនេះ ការប្រកួតនឹងធ្វើឡើងដំណាលគ្នាចំនួនពីរគូដោយនៅរាជធានីភ្នំពេញ ក្លិបថ្មី អាយអេសអាយ ដង្កោសែនជ័យ (ISI Dangkor Senchey) នឹងត្រូវបើកទ្វារកីឡដ្ឋាន​​ AIA Stadium, KMH Park របស់ខ្លួនទទួលស្វាគមន៍ក្រុមណាហ្គាវើលដ៍​ ដែលជាក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ។ គូនេះនឹងមានការផ្សាយផ្ទាល់ដោយក្រុមការងារ Cambodian Premier League។ ដោយឡែក ម៉ោងដំណាលគ្នានេះ នៅទឹកដីខេត្តសៀមរាបគឺជាការជួបគ្នារវាងក្រុមទឹកដីអង្គរទាំងពីរគឺ សូលទីឡូអង្គរ នឹងត្រូវស្វាគមន៍ក្រុមអង្គរថាយហ្គើរ នៅកីឡដ្ឋានហនុមាន។ 

ដោយឡែក​ នៅវេលាម៉ោង ៦ៈ៣០នាទីល្ងាច ក៏មានការប្រកួតដ៏ធំមួយទៀតនៅរាជធានីភ្នំពេញផងដែរ ដោយក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលស្វាគមន៍ក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយព្រះខ័នរាជនឹងប្រើប្រាស់កីឡដ្ឋាននេះសម្រាប់ទទួលជាម្ចាស់ផ្ទះបណ្តោះអាសន្ន ស្របពេលកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួនកំពុងធ្វើការជួសជុល និងកែលម្អសម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតពានរង្វាន់នានាក្នុងឆ្នាំ២០២៣នេះ។ ការប្រកួតដ៏ធំនេះក៏នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ផងដែរ។

ការប្រកួតពានរង្វាន់ Cambodian League Cup ២០២៣ មានការចូលរួមពីក្រុមចំនួន ១៤ បែងចែកពី ២ពូល ធ្វើការប្រកួតរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក