ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ព្រះមហាក្សត្រអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់គ្នា។

ក្នុងព្រះរាជសារដែលបានឡាយព្រះហត្ថលេខាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់មានរាជអង្ការថាការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ព្រះអង្គមានរាជអង្ការបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារឹក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ»។

ព្រះមហាក្សត្រក៏បានស្នើដល់ជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក