សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា | លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ | រកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយក្បាលនៅព្រែកត្នោត ខេត្តកំពត | សម្ដេចតេជោជំរុញឱ្យមានការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-អាមេរិកឡើងវិញ |

សាច់ជ្រូកនិងសរីរាង្គជ្រូកបង្កកប្រមាណជិត ២តោនផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក ត្រូវបានមន្រ្តីក.ប.ប បង្រ្កាបនិងបំផ្លាញចោល

ភ្នំពេញ៖ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ ១ ៧៦០គីឡូក្រាម នៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញលោក ហេង មាលី បានអោយដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េសអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ ហើយសាច់ជ្រូកដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះសាច់ទាំងនោះរួមមាន សាច់ជ្រូក និងសរីរាង្គជ្រូក ចំនួន ៨៨ក្បាល ស្មើនឹង ១ ៧៦០គីឡូក្រាម ។

ជាមួយគ្នានេះដែរ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលបំណងផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។

គួរឱ្យដឹងដែរថា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន បានដាក់បទបញ្ជាដល់ មន្រ្តីក្រោមឱវាទមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបរាល់ទីតាំង មធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរពនិង អនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុក រក្សាទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក