ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឲ្យអតីតបុគ្គលិក VOD ដាក់ពាក្យសុំចូលធ្វើការរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឱ្យបុគ្គលិកអតីតសារព័ត៌មាន VOD ដែលបានបាត់បង់ការងារធ្វើដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ខណៈត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមានបុគ្គលិក VOD ចំនួន ៨នាក់ហើយបានដាក់ពាក្យស្នើសុំ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ»។ 

សម្ដេចបន្ថែមថា ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងទេ ព្រោះសម្ដេចនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកទាំងនោះដឹងពីរបៀបដែលសម្ដេចគិតនិងធ្វើការ។

គួរឱ្យដឹងដែរថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានបានចេញសេចក្តីលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីខណៈត្រូវបានលោក ហ៊ុន ម៉ាណែត ចេញមុខមកបដិសេធ និងសុំឲ្យស្ថាប័ននេះកែតម្រូវឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក