ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចបន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងមាត្រា១ បានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៦៩០ ០០០រៀល នឹងត្រូវផ្តល់បន្ថែមឱ្យដល់ ៧៧០ ០០០រៀល។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៧៧០ ០០១ រៀល ដល់ត្រឹម១លានរៀល នឹងត្រូវផ្តល់ជូនបន្ថែមចំនួន ២ម៉ឺនរៀល ក្នុង ១ខែ។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០០០ ០០១រៀល ដល់ត្រឹម ១ ០១០ ០០០រៀលនឹងត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០រៀល ក្នុង១ខែ។

ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០១០ ០០១រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១ម៉ឺនរៀល ក្នុង១ខែ។

ក្នុងមាត្រា១ ដដែលនៃអនុក្រឹត្យបានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែខាងលើ គឺពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក